កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកជាប់ពន្ធ មជ្ឈដ្ឋានពាក់ព័ន្ធនានា និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ និងបង្កើនចំណេះដឹងបន្ថែមទៀតលើនិយមន័យ និង អត្ថន័យខ្លឹមសារនៃពាក្យ និងវាក្យសព្ទនានា ទាំងចាស់ និងថ្មីៗ ដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោល ជាមួយនឹងវិស័យពន្ធដារ។
កម្មវិធីនេះមានមុខងារដូចជា៖
- ស្វែករកពាក្យគន្លឹះពន្ធដារ និងបង្ហាញការពន្យល់អត្ថន័យ
- រក្សាទុកពាក្យ និងប្រវត្តិនៃការស្វែងរក
- ចែករំលែកពាក្យនិងអត្ថន័យទៅកាន់បណ្តាញសង្គម
- ស្វែករកអាសយដ្ឋានទំនាក់ទំនងសាខាពន្ធដារទូទាំងប្រទេស
- ភ្ជាប់មកកាន់ ភ្នាក់ងារគាំទ្រអតិថិជននៃអគ្គនាយកដ្ឋានពន្ធដារ
- ទាញយកកម្មវិធីទូរស័ព្ធដៃនានារបស់អគ្គនាយដ្ឋានពន្ធដារ
កម្មវិធី GDT Live Chat នេះបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាប្រយោជន៍ដល់ប្រជាជនខ្មែរទូទៅ ក្នុងការស្វែងយល់និងសាកសួរព័ត៍មានអំពីពន្ធដារកម្ពុជា ដោយផ្ទាល់។...
RoadTax គឺជាកម្មវិធីសម្រាប់គណនាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយយោងតាម លិខិតប្រកាសចេញដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។...
កម្មវិធីមានផលប្រយោជន៏សម្រាប់ប្រជាជនទូទៅ ក៏ដូចជាក្រុមហ៊ុនដើម្បីមើល ពីពេលវេលាទូទៅនិងពេលវេលាដែលត្រូវបង់ពន្ធជូនរដ្ឋ។...
Cambodia Salary Tax Calculation គឺជាកំណែប្រែថ្មីដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារហើយកម្មវិធិនេះដាក់អោយអ្នកប្រើប្រាស់ទាំងអស់ទាញយកដោយឥតគិតថ្លៃ រាល់ការបង់ពន្ធលើប្រាក់បៀវត្សលោក អ្នកអាចណនាដោយខ្លួនឯងបាន។...
Frequently Asked Questions(FAQ)
Created with AppPage.net
Similar Apps - visible in preview.